Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី៖ «ទោះបីមមាញឹកលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្តី ក៏ប្រមុខរាជរដ្ឋាភិបាល នៅតែគិតគូរដល់សុខទុក្ខកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន»

08-05-2023 15:18

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ នាំយកអាវអាវភ្លៀង សម្ភារចាំបាច់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទិសទី១ ទី២ ទី៣ ចំណុះយោធភូមិភាគទី៤ នៃកងទ័ពជើងគោក ស្ថិតក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងប្រទេសមានសុខសន្តិភាព ក៏កងកម្លាំង ទាំងអស់តែងតែចុះជួយសង្រ្កោះប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា «បើទោះបីពេលនេះ​កម្ពុជាកំពុងតែមានភាពសំបូរសប្បាយ ជាមួយការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្ដី តែសូមបញ្ជាក់ថា ពុក ម៉ែ មិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ ព្រំដែននោះទេ»

ជាក់ស្ដែងក្នុងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងលើកទឹកចិត្តដល់ក្រុមកីឡាករតំណាងកម្ពុជាក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលនូវតែបន្តយកចិត្តទុកដាក់លើកងកម្លាំងគ្រប់រូប ដែលបាននិងកំពុងបំពេញភារកិច្ចប្រចាំ នៅភូមិសាស្រ្តប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត ជាពិសេសកងកម្លាំងដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែន។

សូមជម្រាបថា នៅចុងបញ្ចប់នៃកម្មវិធី លោក ហ៊ុន ម៉ានី បានអញ្ជើញប្រគល់អាវភ្លៀង អំណោយជាសម្ភារ និងថវិកា ជូនអង្គភាពកងកម្លាំងប្រដាប់អាវុធដែលឈរជើង ក្នុងទិសទាំង៣ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ៕