(តួកគី)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនយោធាដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារនៅក្នុងប្រទេសតួកគី បានកើតឡើងដល់ ១៥៦៣នាក់ ខណៈអ្នកស្លាប់បានកើនដល់ ៩០នាក់ និងរបួស ១១៥៤នាក់។
ជាមួយគ្នានោះផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways បានលុបចោលជើងហោះហើរទាំងទៅ និងមកកាន់ប្រទេសតួកគី ខណៈដែលរដ្ឋាភិបាលអ៉ីរ៉ាក់ បានចេញសេចក្ដីប្រកាសឲ្យលុបចោលជើងហោះទាំងអស់ទៅកាន់តួកគីដូចគ្នា។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីតួកគី លោក Recep Erdogan បានប្រកាសឲ្យដឹងថា នៅពេលនេះរដ្ឋប្រហារដោយយោធាត្រូវបានបញ្ចប់ ហើយរដ្ឋាភិបាលបាននិងកំពុងតែគ្រប់គ្រង់ស្ថានការណ៍ទាំងមូល៕