(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោក គៀន ពន្លក ដែលជាអតីតគ្រូបណ្តុះបណ្តាល ក្នុងនៅក្នុងអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ជីវិតនយោបាយរបស់ លោក សម រង្ស៉ី នាពេលនេះត្រូវបានបញ្ចប់ហើយ ខណៈដែលអ្នកគាំទ្រ នៅក្រៅប្រទេសក៏បាត់ដែរ ដោយពួកគាត់ចាប់ផ្តើមគាំទ្រគណបក្សប្រជាជនកម្ពុជាវិញម្តង។

លោក គៀន ពន្លក បានលើកឡើងថា៖ នយោបាយរបស់ លោក សម រង្ស៉ី នាពេលនេះ គឺបាត់បង់ការគាំទ្រច្រើនណាស់ ដែលឃើញជាក់ស្តែង ក្នុងកិច្ចប្រជុំនៅវត្តភ្នំសិរី កាលពីពេលថ្មីៗនេះ មិនមានអ្នកគាំទ្រទៅចូលរួមច្រើនដូចមុនទៀតឡើយ ដោយសារអ្វីដែល លោក សម រង្ស៉ី ធ្វើគឺជឿទៅតាម លោក អេង ឆៃអ៊ាន និងលោកស្រី មូ សុខហួរ ដែលធ្វើឱ្យសកម្មជនប្រទេសផ្សេងៗ មានការអាក់អន់ស្រពនចិត្ត ធ្វើឱ្យពួកគេ។

អតីតសមាជិកគណបក្សប្រឆាំងរូបនេះ បានរំលឹកថា កន្លងទៅប្រជាពលរដ្ឋខ្មែរ នៅក្រៅប​្រទេស មិនសូវគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែដោយសារតែនយោបាយរបស់ លោក សម រង្ស៉ី ទុច្ចរិតរបស់ លោក សម រង្ស៉ី ត្រូវបានលាតត្រដាង ពួកគាត់យល់ច្បាស់ ក៏ចាប់ផ្តើមងាកចេញពីគណបក្សប្រឆាំង។ សម្រាប់ លោកពន្លក គឺជីវិតនយោបាយរបស់ លោក សម រង្ស៉ី ត្រូវបានបញ្ចប់ហើយ៕

ខាងក្រោមនេះជាការបកស្រាយរបស់ លោក គៀន ពន្លក៖