Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សប្រជាជនកម្ពុជា នាំទៀនវស្សា និងសម្ភារៈប្រើប្រាស់ប្រគេនព្រះសង្ឃ ៧វត្ត ក្នុងឃុំកណ្តោលជ្រុំ

16-07-2016 13:22

(ត្បូងឃ្មុំ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងដឹកនាំ ដឹកនាំដោយ តូច ចាន់នី ដែលជាប្រធានក្រុម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកទៀនព្រះវស្សា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំ នួនប្រគេនព្រះសង្ឃនៅក្នុងវត្តទាំង៧ នៅឃុំកណ្តោលជ្រុំ សម្រាប់ប្រើប្រាស់ក្នុងពេលកាន់ព្រះវស្សា។

សម្ភារៈដែលយកទៅប្រគេនព្រះសង្ឃទាំង៧វត្តនោះ ក្នុង ១វត្តទទួលបាន ទៀន ១គូរ, សំពត់ចាំព្រះវស្សា ១, អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ១កេះ, ទឹកសុទ្ធ ១កេះ និងបច្ច័យ ២០០,០០០រៀល៕