(ភ្នំពេញ)៖ ឯកឧត្តម សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានប្រកាសឧបត្ថមថវិកាចំនួន ១ម៉ឺនដុល្លារទៅកាន់កីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ដែលដណ្តើមបានមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៃប្រភេទវិញ្ញាសាកីឡាជឺជីតស៊ូ។
ខាន់ ចេសា បានឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕