(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា  ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី២២ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំបានធ្វើការពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានរួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ការអនុវត្តផែនទីចង្អុលផ្លូវរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ និងចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ ជាដើម។

កិច្ចប្រជុំក្រុមប្រឹក្សានេះ បានចាប់ផ្តើមជាមួយនឹងសម័យប្រជុំចង្អៀតពិសេស ស្តីពីរបៀបវារៈនិរន្តភាពអាស៊ាន ហើយបន្តជាមួយនឹងសម័យប្រជុំពេញអង្គនាពេលរសៀល៕