(ភ្នំពេញ)៖ លោក គង់ ម៉ាស់ អតីតសមាជិកគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញវីដេអូមួយ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអន្តរាគមន៍លើកលែងទោសដល់រូបលោក ដើម្បីបានជួបជុំប្រពន្ធកូន និងមើលថែឪពុកម្ដាយដែលចាស់ជរា។
ជាមួយនឹងការថ្លែងអំណរគុណនេះ អតីតសកម្មជនក្រុមប្រឆាំងលោក គង់ ម៉ាស់ ក៏បានស្នើសុំសម្ដេចតេជោ បន្តជួយដល់សកម្មជនមួយចំនួនទៀត ដែលជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារតែការចាញ់បោកមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំង។ បន្ថែមពីនេះ លោកបានអំពាវនាវដល់សមាជិកក្រុមប្រឆាំងដទៃទៀត ឱ្យឈប់ចាញ់ការបោកបញ្ឆោតរបស់មេដឹកនាំក្រុមប្រឆាំង ដែលធ្វើឲ្យខ្លួនឯងជាប់ពន្ធនាគារ រងទុក្ខវេទនា បែកបាក់គ្រួសារ។
លោក គង់ ម៉ាស់ អតីតសមាជិកគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តស្វាយរៀ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោស បន្ទាប់ពីបានសរសេរលិខិតសុំទោស និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ លោក គង់ ម៉ាស់៖