(កំពង់ឆ្នាំង)៖ ពិធីអបអរសាទរទិវាសេរីភាពអ្នកសារព័ត៌មានសាកលលោកលើកទី៣០ ក្រោមអធិបតីភាពលោកស្រី កែ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ហ៉ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីរាជការ និងអ្នកសារព័ត៌មានក្នុងខេត្តសរុបជា១០០នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅអាហារដ្ឋានចំការលាភ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រនិងចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពមួយចំនួននៅជុំវិញខេត្ត រួមនិងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើន។

នៅក្នុងពិធីខាងលើនេះ លោក ឈៀង ថារិទ្ធ អ្នកសារព័ត៌មានជើងចាស់ តំណាងឲ្យក្រុមអ្នកសារព័ត៌ក្នុងខេត្តកំពង់ឆ្នាំង បានលើកចាប់អារម្មណ៍ និង៊ប្តេជ្ញាចិត្តនៅចំពោះមុខវត្តមានថ្នាក់ដឹកនាំ និងក្រុមអ្នកសារព័ត៌មានថា ក្នុងនាមលោកជាអ្នកសារព័ត៌មានមួយរូបដែលបានចាប់យកអាជីពជាអ្នកសារព័ត៌មានជាង៣០ឆ្នាំកន្លងមកនេះ លោកតែងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាច្រើនលើក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយលោកក៏ធ្លាប់បានជួបប្រទះនូវភាពវិជ្ជមាន និងអវិជ្ជមានជាច្រើនផងដែរ ក្នុងការបញ្ចេញមតិតាមរយៈការផ្សព្វផ្សាយព័ត៌មានរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តែទោះជាយ៉ាងនេះក្តី ក៏លោកនៅតែប្រកាន់យកនូវក្រមសីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាអ្នកសារព័ត៌មាន ក្នុងឱកាសនោះលោកបានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានជំនាន់ក្រោយមួយចំនួន សូមធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលមានប្រភពច្បាស់លាស់ ពិសេសត្រូវចៀសវាងការផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្សាយព័ត៌មានតែម្ខាងសុំឲ្យមានតុល្យភាពព័ត៌មាន ទើបព័ត៌មាននោះមានភាពសុក្រិត និងស្របតាមវិជ្ជាជីវៈពិតប្រាកដ។

ដោយឡែក លោក ហ៉ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះជាខួបលើកទី៣០ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ទិវានេះប្រារព្ធធ្វើឡើងដើម្បីរំលឹកពីវីរភាពរបស់អ្នកសារព័ត៌មាន ដែលបានលះបង់នូវកម្លាំងកាយចិត្តក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍នៅលើពិភពលោក។

លោកបន្តទៀតថា អ្នកសារព័ត៌មានត្រូវចងចាំនិងអនុវត្តឲ្យបាននៅក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញបេសកកម្មលើអាជីពសារព័ត៌មាន ដើម្បីចៀសផុតពីបញ្ហាប្រឈមនានា ដូចប្រសាសន៍របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានលើកឡើងថា ក្រមសីលធម៌និងវិជ្ជាជីវៈ ជាអាវក្រោះដ៏រឹងមាំសម្រាប់អ្នកសារព័ត៌មាន នៅពេលដែលយើងគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវ។

ក្នុងឱកាសប្រារព្ធទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោ កដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២ ៣ម្សិលមិញនេះផងដែរ លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណា ងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានឲ្យដឹងថា លោកស្រីមានការកោតសរសើរយ៉ាងក្រៃលែងចំពោះអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានខិតខំប្រមូលនូវព័ត៌មានពិតមកផ្សព្វផ្សាយ ដើម្បីជាការនាំសារពីសកម្មភាពផ្សេងៗរបស់អាជ្ញាធរខេត្ត ដែលបានខិតខំក្នុងការអភិវឌ្ឍនូវលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធ និងផលវិជ្ជមានជាច្រើនទៀត ដែលថ្នាក់ដឹកនាំរបស់យើងបានខិតខំបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្តកន្លងមក ពិសេសអ្នកសារព័ត៌មានបានផ្ដល់ព័ត៌មានអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាននា ដែលពួកគាត់បានជួបប្រទះនូវភាពខ្វះខាត និងជួបការលំបាកមួយចំ នួនមកកាន់អាជ្ញាធរនិងថ្នាក់ដឹក ដែលធ្វើឱ្យការដោះស្រាយរបស់អាជ្ញាធរយើងជូនពលរដ្ឋបានទាន់ពេលវេលា ទាំងនេះគឺជាការរួមចំណែកយ៉ាងធំធេងដែលមិនអាចខ្វះបានពីសំណាក់អ្នកសារព័ត៌មាន ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរ។

លោកស្រីអ្នកតំណាងរាស្ត្រក៏បានផ្ដាំផ្ញើដល់អ្នកសារព័ត៌ មានក្នុងខេត្តទាំងអស់ សូមមេត្តាបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យមានភាពរីកចម្រើន និងសូមអនុវត្តតាមពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន មួយឃ្លាថា «អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរទិវាសេរីភាពអ្នកសារព័ត៌មានខាងលើនេះក៏មានចែកអំណោយ និងថវិកាមួយចំនួនដល់គ្រួសារអ្នកសារព័ត៌មានដែលបានស្លាប់ និងមានជីវភាពក្រីក្រចំនួន៤គ្រួសារ ដោយឡែកនៅពេលល្ងាចក៏មានការទទួលទានអាហារសាមគ្គី ប្រកបដោយភាពរីករាលរីករាយផងដែរ៕