(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ​៦*៤M ជូនបងប្អូនទស្សនាកម្សាន្ត ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិ នៅយប់ថ្ងៃទី០៧​ (កម្ពុជា​ និងមីយ៉ាន់ម៉ា​) និងថ្ងៃទី១០​ (កម្ពុជា​ និងឥណ្ឌូណេស៊ី)​​ វេលាម៉ោង​ ៧និង០០ល្ងាច រួចជាស្រេច។

រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង​ ដេីម្បីចូលរួមអបអរសារទរព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្រ​ សុីហ្គេមលេីកទី៣២​ ឆ្នាំ២០២៣​នេះ​ នៅសួនច្បារមាត់ទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង​ ការប្រកួតបាល់ទាត់រវាងក្រុមជម្រេីសជាតិនៅយប់ថ្ងៃទី០៧​ (កម្ពុជា​ និង មីយ៉ាន់ម៉ា​)​ និងថ្ងៃទី១០​ (កម្ពុជា​ និឥណ្ឌូណេស៊ី)​​ វេលាម៉ោង​ 7:00PM មានផ្សាយបន្តផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ LED ខ្នាតធំទំហំ​6*4M ជូនបងប្អូនទស្សនាកម្សាន្ត​ (បញ្ជាក់​ មានតុ​ កៅអី​ អង្គុយ)។

ទន្ទឹមនោះក៏មានចាក់ផ្សាយបន្ត​ផ្ទាល់​ នៅទីតាំង២ទៀត​រួមមាន​ទូរទស្សន៍​ LED​ រង្វង់មូលផ្លូវជាតិលេខ១​ ក្រុងស្វាយរៀងនិង ទូរទស្សន៍​ LED ខាងមុខរោង​ភាពយន្តក្រុងស្វាយរៀងផងដែរ ដែលរៀបចំដោយរដ្ឋបាលខេត្តស្វាយរៀង​ និងឧបត្ថម្ភដោយ​ VATTANAC BREWERY៕