(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានកែសម្រួលប្រកាសសមាសភាពក្រុមការងារគណបក្សចុះជួយឃុំ និងសមាសភាពក្រុមការងារចុះតាមភូមិទាំង១០ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរៀបចំរចនាសម្ព័ន្ធមុនដំណើរការបោះឆ្នោតជ្រើងរើសតំណាងរាស្ត្រនីតិកាទី៧ ឆ្នាំ២០២៣ខាងមុខ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ជាប្រធានក្រុមការងារបក្សចុះជួយឃុំភ្នំសំពៅ, អនុប្រធាន, សមាជិក ថ្នាក់កណ្តាលចុះជួយតាមភូមិទាំង១០នៃឃុំ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ក្រុមការងារបក្សមូលដ្ឋានមួយចំនួនចូលរួមផងដែរ។

បន្ទាប់អំណានរបាយការណ៍សេចក្តីសម្រេចរបស់ប្រធានគណបក្សឃុំភ្នំសំពៅ និងអានសេចក្តីសម្រេចកែសម្រួលបំពេញបន្ថែម និងចាត់តាំងថ្មីដោយលោកអនុប្រធានគណបក្សឃុំរួចមក។

លោក ហែម ថេង មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបងនិងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារចុះជួយភូមិទាំង១០នៃឃុំភ្នំសំពៅ ដែលទើបប្រកាស កែសម្រួល ចាត់តាំងបំពេញបន្ថែមថ្មី ទាំងអស់ ដោយក្តីសោមនស្សរីករាយ។

លោក ហែម ថេង ក្នុងនាមថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ទាំងអស់ សូមមេត្តា ខិតខំធ្វើការនៅមូលដ្ឋាន ឲ្យសកម្មបំផុត កុំធ្វើ
ការងារអ្វី អាងខ្នងត្រូវធ្វើដោយចេញដោយបេះដូង និងកម្លាំងកាយចិត្តទាំងអស់គ្នាត្រូវធ្វើការងារបក្ស ឲ្យបានសកម្មខ្លាំងក្លាជាមូលដ្ឋាន ពិសេសចុះជួបសមាជិកបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីក្តាប់សំណូមពរ របស់ពួកគាត់ ព្រមទាំងជួយ
ពួកគាត់ឲ្យបានទាន់ពេលវេលាផងដែរ។

លោក ហែម ថេង ក៏បានផ្តាំផ្ញើដល់អស់ដែលមានឈ្មោះក្នុងសេចក្តីសម្រេចនេះ សូមយកចិត្តទុកដាក់អនុវត្តការងារ ដែល
គណបក្សបានប្រគល់ជូន ដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ និងត្រូវសហការគ្នាជាមួយប្រធានបក្សឃុំ បក្សភូមិ សកម្មជនបក្ស សមាជិកបក្សឱ្យបានល្អប្រសើ នាមុនពេល និងក្រោយពេលបោះឆ្នោត។

លោក បានថ្លែងថា ការប្រគល់ភារកិច្ចជូនក្រុមការងារនាពេលនេះ គឺដើម្បីពង្រឹងការងារបក្ស ពិសេសចុះត្រួតពិនិត្យមើលប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលជាសមាជិកបក្សនូវជីវភាពរស់នៅ របស់ពួកគាត់ និងសមាជិកបក្សចាស់ ណាដែលកំពុងជួបការលំបាក ត្រូវជួយគាត់ឱ្យបានទាន់ពេលវេលា និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងអស់ថា យើងទាំងអស់គ្នាត្រូវដឹងគុណ អរគុណគណបក្សប្រជា
ជនពីគុណបំណាច់ដ៏ធំធេង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សបច្ចុប្បន្ន និងឥស្សរជនកំពូលជាច្រើនទៀតបានលះបង់ តស៊ូរំដោះជាតិ រួចផុតពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ប៉ុលពត ជាតិឯង និងខិតខំកសាងប្រទេសជាតិផង ការពារផង តាំងពីបាដៃទទេ រហូតដល់មានការអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ក៏ដោយសារស្នាដៃបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ខិតខំធ្វើការបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងទាន់ពេលវេលាទៀតផង។

សម្រាប់ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនីតិកាលទីកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា
ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទទួលបានជ័យជំនះជូនគណបក្សប្រជាជន សូមបងប្អូនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គាំទ្របក្សប្រជាជនបានឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេស ឆ្ពោះទៅការកសាង និងអភិវឌ្ឍជាតិកាន់តែរីកចម្រើនខ្លាំង និងជឿនលឿន បានរក្សាមរតកនេះទុកជូនសម្រាប់យុវជនបន្តវេណ និងប្រជាជនជំនាន់ក្រោយផងដែរ៕