(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារពេលល្ងាច រៀបចំដោយលោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី និងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងបើកកិច្ចប្រជុំលើកទី ២២ របស់ខ្លួន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាម២០២៣ ដើម្បីត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាព នៅក្រោមផែនទីចង្អុលផ្លូវសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ការចូលរួមនេះ បន្ទាប់ពីវិលត្រឡប់ពីការចូលរួមពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕