(ព្រះសីហនុ)៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដែលបង្រ្កាបបានចំនួន៣លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការបញ្ជូននេះធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសហការជាមួយកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាប
បទល្មើស។

វត្ថុតាងដែលចាប់យករួមមាន៖ ម្សៅសថ្លាចំនួន១៣កញ្ចប់ ដែកកេះចំនួន៧ ដបជក់ចំនួន២ ខ្សៀជក់ចំនួន៦ កន្ត្រៃចំនួន៣ ទូរស័ព្ទចំនួន៧គ្រឿង ប្រាក់ចំនួន១០ម៉ឺនរៀល ម៉ូតូចំនួន១គ្រឿង និងកាំបិតចុងស្រួចចំនួន១៕