(ភ្នំពេញ)៖ លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥៖៣០នាទីល្ងាច មានគណបក្សនយោបាយចំនួន១៤ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្សចំនួន៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៦ ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យ។
គណបក្សនយោបាយទាំង៨ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការរួមមាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សយុវជនកម្ពុជា
ទី៣៖ គណបក្សខ្មែររួបរួមជាតិ
ទី៤៖ គណបក្សធម្មាធិបតេយ្យ
ទី៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
ទី៦៖ គណបក្សសញ្ជាតិកម្ពុជា
ទី៧៖ គណបក្សខ្មែរតែមួយ
ទី៨៖ គណបក្សខ្មែរអភិរក្ស
ខណៈគណបក្សនយោបាយចំនួន ០៦ផ្សេងទៀត កំពុងតែពិនិត្យរួមមាន៖
ទី១៖ គណបក្សហ៊្វុនស៊ិនប៉ិច
ទី២៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
ទី៣៖ គណបក្សឯកភាពជាតិខ្មែរ
ទី៤៖ គណបក្សបំណងពលរដ្ឋ
ទី៥៖ គណបក្សស្ត្រី ដើម្បីស្ត្រី
និងទី៦៖ គណបក្សខ្មែរឈប់ក្រ
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕