(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិងលោកស្រី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ធម្មការ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះភិក្ខុ ព្រះសង្ឃចំនួន ៧វត្ត ក្នុងស្រុករមាហែក ខេត្តស្វាយរៀង តាមពុទ្ធវិនយ័ ក្នុងព្រះពុទ្ធសាសនា។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងពីការរីកចម្រើនលើគ្រប់ វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសវិស័យសាសនា មានការរីកដុះដាលយ៉ាងខ្លាំង ហើយផ្តល់ឱកាសឲ្យពលរដ្ឋខ្មែរ ទាំងអស់ អាចធ្វើដំណើរទៅធ្វើបុណ្យដាក់ទាន បានដោយសុខសាន និងសប្បាយរីករាយ។

លោករដ្ឋមន្រ្តីបានបន្តទៀតថា សូមប្រជាពលរដ្ឋទាំងអស់ មិនត្រូវចាញ់បោកក្រុមនយោបាយមួយក្តាប់តូច ដែលប្រើប្រជាភិថុតដើម្បី កេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ ហើយអាចនាំឲ្យប្រទេសជាតិ ទាំងមូលធ្លាក់ចូលភ្នក់ភ្លើងឡើងវិញ៕