Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ លោកបណ្ឌិត កែម ឡី គ្រោងជួបជាមួយសម្តេចតេជោ ប៉ុន្តែជាអកុសលគាត់ត្រូវគេធ្វើឃាតមុនការណាត់មកដល់

16-07-2016 09:38

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា លោកបណ្ឌិត កែម ឡី គ្រោងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប៉ុន្តែជាអកុសលគាត់ត្រូវគេធ្វើឃាតមុនការណាត់មកដល់ នេះបើយោងតាមលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានសរសេរនៅលើ Facebook នាប៉ុន្មាននាទីមុននេះ។

ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះ ធ្វើឡើងខណៈដែលរូបលោក និងភរិយា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ និងសហការី ប្រគេន ទៀនវស្សា និងទ័យទាន ជូនព្រះសង្ឃចំនួន២៧វត្ត នៅទូទាំងស្រុកកោះសូទិន។ ពិធីប្រគេនប្រារព្ធធ្វើនៅវត្តមហាលាភ ឃុំមហាលាភ។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាតនៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀត ចំដើមដៃធ្លាយ ទៅដល់ក្រោមដោះបណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះដែរ កម្លាំងនគរបានបានចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ រហ័សនាម ជួប សម្លាប់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ លោក កែម ឡី។