(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី និងសាធារណជន ជ្រាបថា កន្លងមកមានការចុះផ្សាយជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងក្រុងពោធិ៍សាត់ មានការកើនឡើងខុសប្រក្រតីនៅក្នុង ខែមេសា ឆ្នាំ២០២៣។
ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចចាត់តាំង លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ទូរស័ព្ទលេខ ០៨៩ ៨៧ ៣៨ ១៦ ដឹកនាំក្នុងប្រតិបត្តិការផ្ទាល់ ដោយសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសហគ្រាស ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមការងារ ក៏នឹងរង់ចាំទទួលនូវសំណូមពរ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើនេះ រៀងរាល់ម៉ោងធ្វើការ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន ជ្រាបជាព័ត៌មាន៕