(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង អតិថិជនរបស់ភោជនីយដ្ឋានមីហឹរ Seoul (Seoul) ទាំងអស់មេត្តាជ្រាបថា៖ ម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត បានរំលាយនូវកិច្ចព្រមព្រៀងស្តីពីការផ្តល់សិទ្ធិប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម និងជាសាខាភោជនីយដ្ឋានមីហ៊ីរ Seoul (Seoul) ៧យ៉ាង ៧កម្រិត ចំនួន៣ សាខា ដូចខាងក្រោម៖
ទី១៖ សាខាកំពង់សោម១ មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២៖ សាខាកំពង់សោម២ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
និងទី៣៖ សាខាកំពង់សោម ៣ មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយហេតុថា ម្ចាស់សាខាភោជនីយដ្ឋានមីហឹរទាំង០៣ សាខា ខាងលើនេះបានបំពានកាតព្វកិច្ចនៃកិច្ចព្រមព្រៀងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត សម្រេចធ្វើការរំលាយនូវកិច្ចព្រមព្រៀងទាំង០៣ សាខា ខាងលើ និងតម្រូវឱ្យធ្វើការរុះរើ និងទម្លាក់ស្លាកសញ្ញាពាណិជ្ជកម្ម (យីហោ) ចេញពីទីតាំងខាងលើឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត បានបញ្ឈប់ការផ្គត់ផ្គង់ទំនិញនានាដូចជា៖ មី សាច់ សម្ភារៈនានាជាដើម ដល់សាខាទាំងបីខាងលើនេះ។ ប៉ុន្តែចាប់តាំងពីថ្ងៃដែលបានទទួលលិខិតជូនដំណឹងអំពីការរំលាយកិច្ចព្រមព្រៀងរហូតមកដល់ពេលនេះសាខាទាំង០៣ខាងលើ ពុំបានអនុវត្តតាមខ្លឹមសារនៃលិខិតជូនដំណឹងនោះទេ ពោលគឺនៅតែបន្តដំណើរការអាជីវកម្មជាធម្មតា និងបានប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម (យីហោ) និងសម្ភារៈប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត និងជាម្ចាស់ម៉ាកមានសិទ្ធិផ្តាច់មុខលើការប្រើប្រាស់ម៉ាកខាងលើនេះ។
អាស្រ័យហេតុនេះ ម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul ៧យ៉ាង ៧កម្រិត សូមជូនដំណឹងថា ភោជនីយដ្ឋានមីហឹរទាំង ០៣ សាខា ខាងលើនេះ ពុំមែនជាសាខារបស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត នោះទេហើយម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត និងប្រើប្រាស់យន្តការច្បាប់ចំពោះករណីខាងលើនេះ ដែលបានរំលោភ បំពាននូវម៉ាកបានចុះបញ្ជីស្របច្បាប់ដោយម្ចាស់អាជីវកម្មមីហឹរ Seoul (Seoul) ៧យ៉ាង ៧កម្រិត៕