(អ៉ីស្តង់ប៊ុល)៖ ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយដោយចំពោះទៅកាន់យោធាថា «យើងមិនអាចទទួលយកអ្នកណា ដែលយកកាំភ្លើងមកភ្ជុងម្តាយខ្លួនឯងនោះទេ»។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
លោកប្រធានាធិបតី Erdogan នៅបានអះអាងថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ ខណៈទីក្រុងកម្សាន្តចុងសប្តាហ៍ របស់លោកមួយនៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក។ ទោះជាបែបនេះក្តីលោក Erdogan នៅតែបញ្ជាក់ថា អ្នកដែលចូលរួមរដ្ឋប្រហារទាំង អស់ត្រូវទទួលការតបស្នងតាមដែលអាចទៅរួច។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើខាងណាជាអ្នកឈ្នះឲ្យពិតប្រាកដនោះទេ ខណៈទាំងយោធាធ្វើរដ្ឋប្រហារ និងមេដឹកនាំរដ្ឋាភិបាល អះអាងពីការគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសបានរៀងៗខ្លួន៕
សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Skynews: