(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) អតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីទីម័រខាងកើត ចូលជួបសម្តែងការគួរសម។
ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីទីម័រខាងកើត បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ផងដែរ៕