Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក បាន គីមូន និងបារ៉ាក់ អូបាម៉ា ប្រកាសគាំទ្ររដ្ឋាភិបាលតួកគី និងមិនអាចទទួលយកបានទេ ចំពោះយោធារដ្ឋប្រហារ

16-07-2016 08:18

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រាប់ទៅគ្រប់ភាគីទាំងអស់នៅប្រទេសតួកគីរក្សាភាពស្ងប់ស្ងៀម ដើម្បីកុំឲ្យកើតមាន អំពើហិង្សារវាងគ្នា ហើយត្រូវគាំទ្រចំពោះរដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ​ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ដោយឡែកលោក បាន គីមូន អគ្គលេខាធិការយូអិន ក៏បានហៅការលូកដៃរបស់យោធា នៅក្នុងកិច្ចការណាមួយរបស់រដ្ឋនោះថា មិនអាចទទួលយកបាននោះទេ ហើយគ្រប់គ្នាត្រូវតែមានភាព អត់ធ្មត់ ដើម្បីចៀសវាងអំពើហិង្សា៕

សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Skynews: