(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់ស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដាម្សិលមិញ សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរ រក្សារទុក និងប្រើប្រាស់គ្រឿងញៀន ៦ករណី ឃាត់ខ្លួនមនុស្ស៩នាក់ មុខសញ្ញាជួញដូរ៩នាក់ រឹបអូសបានមេតំហ្វេតាមីន (ice) ១៦,៨៨ក្រាម និង៦កញ្ចប់តូច។
យោងតាមរបាយការណ៍ ទីតាំងដែលបង្ក្រាបបានរួមមាន ទី១.មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ទី២.ភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ទី៣.កំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ទី៤.តាកែវ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់ និងទី៥.បាត់ដំបង បង្ក្រាប១ករណីម្នាក់៕