(តួកគី)៖ ភាពចលាចលពេញផ្ទៃប្រទេស និងដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក បន្ទាប់ពីរដ្ឋប្រហារដោយក្រុមយោធា ដោយក្នុងព្រឹត្តិការណ៍នៃរដ្ឋប្រហារ យន្តហោះ F-16 បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងស្លាប់មនុស្ស១៧នាក់ និងរដ្ឋសភារងការបំផ្ទុះគ្រាប់បែក នេះបើយោងតាមសេចក្តីរាយការណ៍របស់ BBC ចេញផ្សាយបន្តបន្ទាប់នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមទាហានបានដណ្តើមអំណាច និងកំពុងគ្រប់គ្រងប្រទេសតួកគីដោយកម្លាំងយោធា ដាក់ពង្រាយចំណុចសំខាន់ៗ និងអមដោយឧទ្ធម្ភាគចក្រហោះការពារពីខាងលើផងដែរ។
ក្រុមទាហានដែលដណ្តើមស្ថានីយ៍ទូរទស្សន៍ បានធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដោយនិយាយថា ឥឡូវប្រទេសកំពុងស្ថិតក្នុងបម្រាមគោចរ និងជាច្បាប់អាជ្ញាសឹក។ មន្រ្តីយោធាកំពូលមួយចំនួន ត្រូវបានត្រូវបានឃុំខ្លួន។
ក្រុមកងទ័ពនៅក្នុងប្រទេសតួកគីបាននិយាយថា ពួកគេបានគ្រប់គ្រងនៅទូទាំងប្រទេស ដោយមានទាហាននៅចំណុចយុទ្ធសាស្រ្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
នៅព្រឹត្តិការណ៍រដ្ឋប្រហារនេះ យន្តហោះ F-16 បានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រមួយគ្រឿង នៅទីក្រុង Ankara នៃប្រទេសតួកគី។
លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា លោកនឹងយកឈ្នះលើអ្វីដែលលោកបានហៅថា «ការបះឡើងដោយជនជាតិភាគតិចមួយ»។
សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Skynews: