(តួកគី)៖ ក្រុមកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី នៃប្រទេសតួកគី ដណ្តើមអំណាច និងកំពុងបង្កភាពចលាចលពេញផ្ទៃប្រទេស នេះបើយោងតាមព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។ 

ក្រុមទាហានដែលដណ្តើមស្ថានីយ៍ទូរទស្សន៍ បានធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដោយនិយាយថា ឥឡូវប្រទេសកំពុងស្ថិតក្នុងបម្រាមគោចរ និងជាច្បាប់អាជ្ញាសឹក។ មន្រ្តីយោធាកំពូលមួយចំនួន ត្រូវបានត្រូវបានឃុំខ្លួន។

ក្រុមកងទ័ពនៅក្នុងប្រទេសតួកគីបាននិយាយថា ពួកគេបានគ្រប់គ្រងនៅទូទាំងប្រទេស ដោយមានទាហាននៅចំណុចយុទ្ធសាស្រ្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

នៅព្រឹត្តិការណ៍រដ្ឋប្រហារនេះ យន្តហោះ F-16 បានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រមួយគ្រឿង នៅទីក្រុង Ankara នៃប្រទេសតួកគី។

លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា លោកនឹងយកឈ្នះលើអ្វីដែលលោកបានហៅថា «ការបះឡើងដោយជនជាតិភាគតិចមួយ»។ 

សូមរង់ចាំព័ត៌មានបន្ថែម៖