(ប៉ារីស)៖ ជនបង្ក ដែលរដ្ឋាភិបាលបារាំងអះអាងថា ជាបណ្តាញរបស់ក្រុមភេរវករ ណាមួយនោះ ត្រូវបានប៉ូលិសកំណត់ អត្តសញ្ញាណច្បាស់លាស់ហើយ គឺរូបគេមានឈ្មោះ Mohamad Lahouaiej Bouhel អាយុ៣១ឆ្នាំ និងជាជនជាតិបារាំង កាត់ទុយនីស៊ី។ សម្រាប់ប្រភពដើមនៃជននេះ ឬអ្នកនៅពីក្រោយខ្នងការវាយប្រហារ ប៉ូលិសប្រឆាំងភេរវកម្មរបស់បារាំង កំពុងតែតាមដានជាបន្តទៀត។
ក្រសួងសុខាភិបាលបារាំង បានប្រកាសថា អ្នករងរបួសទាំងក្មេងទាំងចាស់ប្រមាណ ៤៨នាក់ ក្នុងចំណោមជាង ១០០នាក់ កំពុងស្ថិតនៅក្នុងអការៈធ្ងន់ធ្ងរបំផុត ដែលអាចនឹងមានអ្នកបាត់បង់ជីវិត បន្ថែមទៀត ខណៈតួលេខអ្នកស្លាប់បច្ចុប្បន្ន ៨៤នាក់ (ក្នុងនោះក្មេង៥០នាក់) បន្ទាប់ពីការបុករះបាន កើតឡើងនៅយប់ថ្ងៃបុណ្យជាតិ មួយរបស់បារាំងក្នុងទីក្រុង Nice ភាគអាគ្នេយ៍ប្រទេស។ នេះបើតាមស៊ិនហួរចេញផ្សាយ នៅមុននេះបន្តិច នាយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦៕