Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«តើការចុះចូលបន្តបន្ទាប់ ជាកម្សោយរបស់ក្រុមប្រឆាំង ឬជាចំណុចខ្លាំងរបស់បក្សប្រជាជន?»៖ សូមរង់ចាំកិច្ចពិភាក្សា Fresh Talk ចុងសប្តាហ៍នេះ

06-05-2023 09:50

(ភ្នំពេញ)៖ នាថ្មីៗនេះ មានអតីតថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗរបស់ប្រឆាំងជាច្រើន បានស្នើសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ហើយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន មិនបានបង្អង់យូរឡើយ ដោយបានប្រកាសស្វាគមន៍ពួកគេគ្រប់គ្នាផងដែរ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ដើម្បីបម្រើជាតិពិតប្រាកដ។

ហេតុអ្វីបានជា សមាជិកក្រុមប្រឆាំងបោះបង់ចោលទ្រនុំរបស់ខ្លួន មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាច្រើនបែបនេះ?

នៅចុងសប្តាហ៍នេះ Fresh News នឹងរៀបចំកិច្ចពិភាក្សាមួយលើប្រធានបទ៖ «ការចុះចូលបន្តបន្ទាប់ ជាកម្សោយរបស់ក្រុមប្រឆាំង ឬជាចំណុចខ្លាំងរបស់បក្សប្រជាជន?»។ កិច្ចពិភាក្សានេះ មានវាគ្មិន២រូប ចូលរួម៖

១៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម
២៖ លោក គៀន ពន្លក អគ្គលេខាធិការ សហព័ន្ធ និស្សិត បញ្ញវន្ត កម្ពុជា

សូមទស្សនិកជន រង់ចាំទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៧៖០០នាទីយប់ ថ្ងៃសៅរ ទី០៦ ខែឧសភា ឆ្នាំ២០២៣ និងចាក់ផ្សាយឡើងវិញនៅយប់ថ្ងៃអាទិត្យវេលាម៉ោង១១៖០០-១២៖០០ ខាងមុខនេះ៕