(កំពង់ស្ពឺ)៖ លោក នរ: រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងជាប្រធានគណៈពង្រឹងក្រុមការងារគណបក្សប្រជាជន ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងលោកស្រី នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំព្រះសង្ឃ សិស្សានុសិស្ស ក្រុមប្រឹក្សាឃុំ និងលោកគ្រូអ្នកគ្រូ សរុបជាង២០០អង្គនាក់ បានប្រារព្ធពិធីដាំកូនឈើជិត៥០០ដើមនៅវត្ត ទេពខណារាមស្ថិតនៅឃុំវល្លិសរ។
មន្រ្តីដែលបានចូលរួមកម្មវិធីនេះ បានធ្វើឡើងដើម្បី រួមចំណែកដល់ការថែរក្សាបរិស្ថាន និងជាការរំលឹកដល់កុលបុត្រ កុលធីតាខែ្មរ ឲ្យចេះស្រឡាញ់ធម្មជាតិ ដែលជាអាយុជីវិត របស់មនុស្សសត្វគ្រប់រូប៕