ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៨៥,៨៣៤នាក់, ដូសទី៣ចំនួន ១០,៦៣២,៨១៥នាក់, ដូសទី៤ចំនួន ៥,១៨៣,៧៧១នាក់, ដូសទី៥ចំនួន ១,៨៣១,១០២នាក់ និងដូសទី៦ចំនួន ៣៨២,៦២៥នាក់ (គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣) (Video inside)
05-05-2023 21:41
(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៥,៨៣៤នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩២,៣៧០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៥៦៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,០៥២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៦៨៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៤,១៦១នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៣២,៨១៥នាក់, ដូសទី៤ចំនួន ៥,១៨៣,៧៧១នាក់, ដូសទី៥ចំនួន ១,៨៣១,១០២នាក់ និងដូសទី៦ចំនួន ៣៨២,៦២៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕