(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ កម្ពុជា-ចិន រួមគ្នាជំរុញសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ និងពិភពលោក

២៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ថាឧប្បត្តិហេតុដ្រូនលើវិមានក្រឹមឡាំងជា «ទង្វើអរិភាព» និងនៅតែប្រកាន់ជំហរថា វាមិនអាចកើតឡើងបាន ដោយគ្មានការដឹងឮពីអាមេរិកឡើយ

៣៖ កងទ័ពមួកខៀវ២១៩នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN រយៈពេលជាង១ឆ្នាំ នៅអាហ្វ្រិកកណ្តាល

៤៖ ប្រមុខចារកម្មអាមេរិកថា រុស្ស៉ីទំនងជានឹងមិនប្រើអាវុធនុយក្លេអ៊ែរនោះទេ ក្រោយទីក្រុងមូស្គូអះអាង អំពីការវាយប្រហារដោយដ្រូនលើវិមានក្រឹមឡាំង

៥៖តុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា ក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ

៦៖ មន្រ្តីប្រតិភូអ៊ុយក្រែនដាល់មន្រ្តីរុស្ស៉ី កំលុងសន្និបាតក្រុមប្រទេសជាប់សមុទ្រខ្មៅ ដែលរៀបចំឡើងនៅតួកគី

៧៖ ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, វិទ្យាស្ថានកំណើនបៃតងសកល អះអាងនៅតែបន្តការគាំទ្ររាជរដ្ឋាភិបាល ក្នុងចលនាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដែលគិតគូរដល់បរិស្ថាន

៨៖ កងទ័ពចិន គ្រោងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រ ជាមួយប្រទេសឡាវ

៩៖ កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ពិសេសលើវិស័យសុខាភិបាល ផ្នែកឱសថ និងបរិក្ខារពេទ្យ

១០៖ លោក បៃដិន ថាការប្រយុទ្ធគ្នានៅស៊ូដង់ «ត្រូវតែបញ្ចប់» និងគំរាមដាក់ទណ្ឌកម្ម

១១៖ គម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង១០លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

១២៖ គម្រោងកំពង់ផែពហុបំណងកំពត មានតម្លៃ ១ ៥០០លានដុល្លារ ឈានដល់ដំណាក់កាលចុះកិច្ចសន្យាឱ្យក្រុមហ៊ុនធ្វើការសាងសង់ ក្រោយចំណាយពេល១ឆ្នាំសង់គ្រឹះ

១៣៖ អតីតសមាជិកអតីតបក្សសង្គ្រោះជាតិ៖ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំអតីតបក្ស សង្គ្រោះ ជាតិ ប៉ុនប៉ងដណ្តើមអំណាចតាមកម្លាំងអ្នកគាំទ្រ ទើបប្រឌិតថាលទ្ធផលឆ្នោត មិនត្រឹមត្រូវ

១៤៖ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លុបចោលគម្រោងទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ក្រោយទាស់គ្នាជាថ្មីជាមួយបារាំង រឿងជនអន្តោប្រវេសន៍

១៥៖ រដ្ឋមន្រ្តីការបរទេសចិនធានាអំពីទំនាក់ទំនងស៉ីជម្រៅ ក្នុងជំនួបជាមួយសមភាគីរុស្ស៉ីនិងឥណ្ឌា

១៦៖ ចិនតវ៉ាប្រឆាំងការពិចារណាចង់បណ្តេញមន្រ្តីទូតរបស់ខ្លួន ដោយប្រទេសកាណាដា

១៧៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាមេរិកថា ទីក្រុងសេអ៊ូលនឹងធ្វើប្រាស្រ័យទាក់ទងក្នុងកម្រិតខ្ពស់ជាមួយចិន នៅពេលឆាប់ៗខាងមុខ

១៨៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី ទៅសួរសុខទុក្ខអ្នកទោសអាមេរិក ដែលកំពុងជាប់ពន្ធនាគារនៅរុស្ស៉ី

១៩៖ លោក ម៉ាកូស៖ មូលដ្ឋានយោធាហ្វីលីពីនដែលបើកសិទ្ធិឱ្យអាមេរិកប្រើ គឺអាចនឹងមានប្រយោជន៍ ប្រសិនបើតៃវ៉ាន់រងការវាយប្រហារ

២០៖ វិភាគអន្តរជាតិ៖ តើនរណា ព្យាយាមសម្លាប់លោក វ្ល៉ាឌីមៀ ពូទីន?

- ព័ត៌មាន Fresh News Plus

១៖ Apple ប្រឈមនឹងការប្ដឹងទារប្រាក់ជិត ២ពាន់លានដុល្លារក្នុងចក្រភពអង់គ្លេសជុំវិញការបិទ iPhone

២៖ PSG បង្កើនផ្នែកសន្តិសុខ បន្ទាប់ពីមានការតវ៉ា ចំពោះ Neymar និង Messi


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)