(ភ្នំពេញ)៖ លោក ណុប សុផាត អនុប្រធានបណ្ដាញយុវជនខ្មែរមហានគរ បានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងទៅកាន់ លោក គឹម សុខ ដែលជាអ្នកនយោបាយរត់ចោលស្រុកទៅក្រៅប្រទេស ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ របស់ប្រទេសកម្ពុជា។

លោក ណុប សុផាត បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមរបស់កម្ពុជា គឺជាមោទនភាពរបស់ប្រជាជាតិទាំងមូល ប៉ុន្ដែមានតែក្រុមអ្នកនយោបាយប្រឆាំងប៉ុន្មាននាក់ប៉ុណ្ណោះ ដែលប្រឌិតរឿងរ៉ាវមិនពិតមួយចំនួនពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះនេះ។

អនុប្រធានបណ្ដាញយុវជនខ្មែរមហានគរ បានយ៉ាងដូច្នេះថា «លោក គឹម សុខ ទំនងអស់សារជាតិជាជនជាតិខ្មែរហើយ គាត់លែងជាខ្មែរហើយ ក្នុងពេលដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ កំពុងសម្ដែងនូវអំណរសាទរ ផ្ដល់ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី។ ដោយឡែក បុគ្គលរូបនេះបែរទៅជាលើកឡើងថា កម្ពុជារៀបចំក្នុងគោលបំណងដណ្ដើមរាជបល្ល័ងទៅវិញ»

លោកបន្ដទៀតថា អ្វីដែលលោក គឹម សុខ លើកឡើងគឺមានចេតនាចង់ឲ្យតែកម្ពុជាមានភាពវឹកវរ ចង់ឲ្យតែកម្ពុជាអស្ថេរភាពប៉ុណ្ណោះ ដែលធ្វើឲ្យគេសប្បាយចិត្ត។ មួយវិញទៀត បុគ្គលរូបនេះមិនដែលចង់ឲ្យកីឡាករ កីឡាការិនីទទួលបានជោគជ័យក្នុងការប្រកួតនោះឡើយ ផ្ទុយពីអ្វីដែលជាការចង់បានរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

សូមស្ដាប់ការលើកឡើងរបស់លោក ណុប សុផាត៖