Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែឧសភា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៥១នាក់

05-05-2023 18:46

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៦ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ៦ករណី និងដឹកជញ្ជូនរក្សាទុក៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៥៣២ករណី ឃាត់មនុស្ស៦,០៥៨នាក់ (ស្រី៣៩២នាក់)៕