(ភ្នំពេញ)៖ យុវតីដែលបានចូលទស្សនាព្រឹត្តិការណ៍បើកកីឡាស៉ីហ្គេម លើកទី៣២ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា ដោយសារតែកត្តាសុខសន្ដិភាព ទើបផ្ដល់ឱកាសឲ្យកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡានេះបាន។
ជាអ្នកដែលមកពីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យុវតីម្នាក់នេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកសុខសន្ដិភាព និងបន្ដអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន។
កត្តាមួយទៀតដែលបង្កលក្ខណៈឲ្យកម្ពុជា អាចធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៉ីអាគ្នេយ៍នេះបាន គឺដោយសារសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ទើបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ។ នេះបើតាមការគូសបញ្ជាក់របស់យុវតីខាងលើ៕