(ភ្នំពេញ)៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រកាសធ្វើការពន្យាពេលការដង្ហែសពលោក កែម ឡី តាមការសំណូមរបស់ញាតិញោម ដោយថ្ងៃនៃការដង្ហែពិតប្រាកដ នឹងត្រូវប្រកាសនៅពេលក្រោយ នេះយោងតាមព្រះសង្ឃដែលកំពុងគង់នៅក្នុងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅមុននេះបន្តិច។
តាមគម្រោងសពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះបានប្រកាសពន្យាពេលដោយគ្មានកំណត់ថ្ងៃ។
សូមជំរាបថា សពលោក កែម ឡី បានប្តូរមកដាក់លើគ្រែទឹកកក នៅវេលាម៉ោង១៖៤៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានរៀបចំរួចរាល់ នៅវេលាម៉ោង៤៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់ លោក កែម ឡី៕