(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បាននឹងកំពុងសាងសង់បង្គន់អនាម័យចំនួន៣២បន្ទប់ នៅសួនច្បារសាធារណៈនៅសួនច្បារបទុមវត្តី គឺដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋមកលំហែកំសាន្ត នេះបើតាមការបញ្ជាក់ គេហទំព័រផ្លូវការរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តទៀតថា បង្គន់អនាម័យដែលកំពុងតែសាងសង់ នៅសួនច្បារបទុមវត្តីទាំងអស់ មាន២ទីតាំង ស្មើរនឹង៣២បន្ទប់ ក្នុងនោះរួមមាន៖
១-ក្នុងសួនកុមារ ចំនួន ១៣បន្ទប់
២-ជាប់ផ្លូវ ស៊ូ ស្រ៊ុន ចំនួន ១៩បន្ទប់
សូមបញ្ជាក់ថា ការប្រើប្រាស់បង្គន់អនាម័យនេះ គឺមិនត្រូវបានបង់ប្រាក់ឡើយ លើសពីនេះថែមទាំងមានអ្នកជួយសម្អាតទៀតផង នេះបើតាមការបញ្ជាក់របស់ រដ្ឋបាលរាជធានីភ្នំពេញ៕