Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងទូហ្គេម ដកហូតទូ១០គ្រឿង និងឃាត់មនុស្ស៥នាក់

15-07-2016 18:40

(ភ្នំពេញ)៖ កម្លាំងចម្រុះខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះធ្វើរដ្ឋបាលក្នុងភូមិសាស្រ្ដ ក្រុមទី១០-១១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផលរកឃើញទូរហ្គេម១០គ្រឿង ក្នុងនោះហ្គេមបាញ់ត្រី២គ្រឿង និងហ្គេមវាយពុង៨គ្រឿង មនុស្ស៥នាក់ ព្រមទាំងឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ ។

លោក អធិការខណ្ឌ បានឲ្យដឹងថា ក្រោយប្រតិបត្តិការ ទូរហ្គេមទាំង១០គ្រឿង ត្រូវបានយកទៅរក្សាទុកនៅក្នុងសាលាខណ្ឌសែនសុខ ចំណែកជនសង្ស័យទាំង៥ ត្រូវបានបញ្ជូនខ្លួនទៅ អធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕