(កោះកុង)៖ ក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានលើកឡើងថា តំបន់កោះកុងក្រៅមិនមានការកាប់បំផ្លាញ ដូចការលើកឡើងបំផ្លើយខិសពីការពិតពីក្រុមមួយចំនួនទេ ហើយកោះកុងក្រៅ គឺល្អមែនទែន សម្រាប់វិស័យទេសចរណ៍។
ក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានបញ្ជក់ថា បច្ចុប្បន្ននិស្សិតតាមសាកលវិទ្យាល័យ និស្សិតរៀនតាមតំបន់ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋខ្មែរយើង តែងតែតាមដានតាមប្រព័ន្ធហ្វេសប៊ុកហើយឃើញចលនាខ្លះ មួយចំនួនតែងតែ លើកបញ្ហាកោះកុងក្រៅ ថាជាតំបន់មួយដែលកាប់បំផ្លាញ់ តំបន់មួយដែលអភិវឌ្ឍន៍ដោយឧកញ៉ានេះ ឧកញ៉ានោះ។
តាមការជាក់ស្ដែងយើងមាននិស្សិតជាង១០០នាក់នេះ មកដល់តំបន់នេះ ឃើញឆ្នេរនីមួយៗ មានភាពស្រស់ស្អាតមែន ហើយអ្វីដែលយើងចាប់អារម្មណ៍ជាទីបំផុត គឺស្ងាត់ ឆ្នេរស្អាតបំផុតហេតុអ្វី បានជាប្រជាជនខ្មែរយើងមិនចាប់អារម្មណ៍ ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឲ្យមានអ្នកមកលែងកំសាន្ដ ហើយមានប្រជាជនរស់នៅ មិនរកចំណូលឲ្យសហគមន៍ទេ តែបែរជាមកចាប់អារម្មណ៍និងនយោបាយ កាលណាតែរឿងនយោបាយ គឺគាត់ចាប់អារម្មណ៍។
សូមទស្សនាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវអ្វីក្មេងដូចតទៅ៖