(ភ្នំពេញ)៖ លោកស្រី ម៉ូត សុផា ប្រជាសហគមន៍នៅកោះស្រលៅ បានឲ្យដឹងថា នៅកោះកុងក្រៅ មិនមានបញ្ហាដូចពាក្យចចាមអារាមនោះទេ។ បន្ថែមលើនេះ លោកស្រីបញ្ជាក់ថា ទេសភាព និងធនធានធម្មជាតិកោះកុងក្រៅ គឺនៅដដែល។
លោកស្រីបន្តថា កន្លងទៅលោកស្រីក៏ធ្លាប់លឺនិយាយរឿងអាក្រក់ជាច្រើនដែរ ពីកោះកុងក្រៅ តែពេលលោកស្រីមកនៅទីនេះ អត់មានបញ្ហាដូចរឿងបំភ្លៃទាំងនោះឡើយ។ លោកស្រី ម៉ូត សុផា បានអំពាវនាវដល់អ្នកទេសចរ ទៅទស្សនាឲ្យបានច្រើន ព្រោះទេសភាពស្អាត ខណៈសេវាកម្មក៏ល្អ។
ខាងក្រោមនេះជាកិច្ចសម្ភាសទាំងស្រុងជាមួយ លោកស្រី ម៉ូត សុផា៖