(ភ្នំពេញ)៖ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានដឹកនាំនិស្សិតនៅតាមសាកលវិទ្យាល័យ ចុះទស្សនកិច្ចនៅកោះកុងក្រៅ បានលើកឡើងថា កោះកុងក្រៅ មានភាពស្រស់ស្អាតមែនទែន។ ក្រុមនិស្សិតក៏បានបន្ថែមថា ពួកគេរីករាយណាស់ ដែលបានទៅឃើញផ្ទាល់នូវសម្រស់ធម្មជាតិកោះកុងក្រៅ ដែលមានលក្ខណៈធម្មជាតិដដែលនោះ។

បើតាមតំណាងនិស្សិត កោះកុងក្រៅមិនមានរឿងដូចការបំភ្លៃលើបណ្តាញសង្គមទេ។ ជាមួយគ្នា កោះកុងក្រៅ ត្រូវបានរាជរដ្ឋាភិបាល ដាក់ជាឧទ្យានជាតិសមុទ្ររួចហើយ ហេតុនេះសកម្មភាពបំផ្លាញធម្មជាតិ ត្រូវបានការពារយ៉ាងខ្លាំង មិនឲ្យកើតមានបាន៕

សូមទស្សនកិច្ចកិច្ចសម្ភាសទាំងស្រុងជាមួយ ក្រុមនិស្សិត៖