(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមន៍សបុរធម៌ខ្មែរកម្ពុជាក្រោម ដែលបានធ្វើទស្សនកិច្ច នៅឧទ្យានជាតិកោះកុងក្រៅ បានលើកឡើងថា មិនមានការបំផ្លាញធនធានធម្មជាតិ នៅកោះកុងក្រៅ ដូចលោក អាឡិច លើកឡើងនោះទេ ហើយពួកគាត់ចាត់ទុកថា អាឡិច បានបំភ្លៃរឿងនៅកោះកុងក្រៅ ដើម្បីអុចអាលអ្នកមិនបានទៅមើលផ្ទាល់ឲ្យឆេះកំហឹង ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាល។
លោក សៀង សុធានី បានលើកឡើងថា លោកបានឃើញតែសម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ជាពិសេសខុសពីអ្វីដែលលោកធ្លាប់ជឿជាក់លើក្រុម លោក អាឡិច ដែលគាត់ថាតំបន់កោះកុងក្រៅ មានការបំពារបំពានដោយក្រុមហ៊ុនឯកជនជាដើម។ លោកបន្តថា ការពិត ១០០ភាគរយ មិនមានការកាប់ព្រៃឈើ ការឈូសឆាយ ដើម្បីទន្រ្ទានដី និងទន្ទ្រានព្រៃនោះទេ ហើយក៏មិនមានការបូមខ្សាច់ដែរ គឺមានតែទូកនេសាទរបស់ខ្មែរយើងធម្មតា៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃកិច្ចសម្ភាសជាមួយ លោក សឿង សុធានី៖