Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

15-07-2016 18:02

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយ កន្លែង ដោយបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ស្ថិតនៅចំណុចផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានដកហូតគ្រឿងញៀនចំនួន២កញ្ចប់តូច និងម៉ូតូ២គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។

លោក ម៉ន វុទ្ធី អធិការរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ និងមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងនគរបាលខណ្ឌ បានចុះប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងធ្វើការឆែកឆេរដកហូតថ្នាំញៀន ចំនួន២កញ្ច់តូច រួមទាំងម៉ូតូ២គ្រឿងទៀត។

លោកអធិការរងបានបន្តទៀតថា ជនសង្ស័យទី១មានឈ្មោះ សេង វាសនា អាយុ១៧ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ និងទី២មានឈ្មោះ ឈុន អេង អាយុ៣០។ បច្ចុប្បន្ន ជនសង្ស័យទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីបន្ត៕