(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអបអរសាទរ ដល់កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត, កីឡាការិនី ម៉ៅ លក្ខិណា និងកីឡាករ គឹម ទិត្យសុវឌ្ឍនៈ ដែលដណ្តើមបានមេដាយមាសម្នាក់១គ្រឿង។ ការប្រកួតនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលជ្រោយចង្វារ។
សូមជម្រាបថា កីឡាករ ពន្លឺ ពេជ្រមរកត ទទួលបាន៨ពិន្ទុ លើវិញ្ញាសាសម្តែងទ្វាមេគុនព្រលឹងល្បុក្កតោ នាំមុខកីឡាករឥណ្ឌូណេស៊ី ដែលទទួលបានមេដាយប្រាក់ ក្នុងពិន្ទុ៧.៦៧ និងកីឡាការមីយ៉ាន់ម៉ា ទទួលបានមេដាសំរិទ្ធ ក្នុងពិន្ទុ៧.២៣ពិន្ទុ, កីឡាការិនី ម៉ៅ លក្ខិណា បានពិន្ទុ ៨.៧៥ លើសគេលើវិញ្ញាសាទ្វាមេគុនព្រលឹងផ្នែកនារី។ ចំណែកឯ កីឡាករគុនល្បុក្កតោកម្ពុជា គឹម ទិត្យសុវឌ្ឍនៈ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា ទ្វារគុនអាវុធឥតមុខ៕