(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្តែងនូវការអបអរសាទរ ដល់កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដែលដណ្តើមបានមេដាយមាស ម្នាក់១គ្រឿង សម្រាប់វិញ្ញាសា សម្តែងឯក្កតជន។ ការប្រកួតនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលជ្រោយចង្វារ។

សូមជម្រាបថា កីឡាករ ពន្លឺ ពេជ្រមរកត ទទួលបាន៨ពិន្ទុ លើវិញ្ញាសាសម្តែងទ្វាមេគុនព្រលឹងល្បុក្កតោ នាំមុខកីឡាករឥណ្ឌូណេស៊ី ដែលទទួលបានមេដាយប្រាក់ ក្នុងពិន្ទុ៧.៦៧ និងកីឡាការមីយ៉ាន់ម៉ា ទទួលបានមេដាសំរិទ្ធ ក្នុងពិន្ទុ៧.២៣ពិន្ទុ។ រីឯកីឡាការិនី ម៉ៅ លក្ខិណា បានពិន្ទុ ៨.៧៥ លើសគេ​លើវិញ្ញាសាទ្វាមេគុនព្រលឹងផ្នែកនារី៕