(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរ ដល់កីឡាករជឺជិតស៊ូកម្ពុជា លោក គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពិក្កដា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងបុរស២ទល់២ នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតនេះ ធ្វើឡើងនៃមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ជ័យជម្នះរបស់កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បន្ទាប់ពីយកឈ្នះក្រុមថៃ លំដាប់ពិន្ទុ (៦៧.៥-៦៥.៥នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា គឺជាអ្នកដណ្តើមបានមេដាយមាសដំបូងគេហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បានលើកឡើងថា ពួកគេមានមោទនភាព ហើយរីករាយជាខ្លាំង ពេលដណ្តើមបានមេដាយមាសជូនជាតិ។
ពួកគេក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រយ៉ាងមុតមាំដល់ការប្រកួតរបស់ពួកគេ៕