(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរ និងកោតសរសើរកីឡាការិនី ខាន់ ចេសា របស់កម្ពុជា ដែលបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសារជូជីតស៊ូ។
តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់កីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យនៅវគ្គផ្ដាត់ព្រ័ត្រនៅល្ងាចនេះ ដើម្បីដណ្ដើមយកមេដាយមាស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ។ សូមជូនពរ កីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត»។