(កោះកុង)៖ នាឱកាសដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងនិស្សិតជិត ១០០នាក់ ចុះទស្សនកិច្ចនៅតំបន់កោះកុងក្រៅ កាលពីពេលថ្មីៗនេះ លោក ម៉ូត គឹមរី អនុប្រធានអង្គការមាតាធម្មជាតិ បានឱ្យដឹងថា អង្គការមាតាធម្មជាតិ នឹងនៅបន្តធ្វើសកម្មភាពដើម្បីបរិស្ថាននៅកម្ពុជា និងបានបញ្ជាក់ថា សកម្មភាពនេះ គឺមិនអាចកើតឡើងបាននោះទេ បើគ្មានការគាំទ្រពីក្រសួងបរិស្ថាន។

លោក ម៉ូត គឹមរី តំណាងឱ្យអង្គការមាតាធម្មជាតិ ក៏បានថ្លែងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដែលបានគាំទ្រសកម្មភាពរបស់យុវជននាពេលកន្លងទៅ និងបានប្តេជ្ញាចិត្តធ្វើបន្តធ្វើសកម្មភាពដើម្បីបរិស្ថានកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕

សូមទស្សនាវីដេអូសម្ភាសទាំងស្រុងរបស់ លោក ម៉ូត គឹមរី អនុប្រធានអង្គការមាតាធម្មជាតិ ដូចតទៅ៖