(កោះកុង)៖ លោក វ៉ែន ឧត្តម ប្រធានអង្គការសង្គមស៊ីវិលដើម្បីការអភិវឌ្ឍន៍ និងក្រុមយុវជន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ធ្វើដំណើរកំសាន្ដទៅកាន់តំបន​់ឧទ្យានសមុទ្រកោះកុងក្រៅ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីរូបលោក និងយុវជនជាច្រើនទៀតមកពីបណ្តាអង្គការសង្គមស៊ីវិល ចុះទស្សនកិច្ច និងស្រាវជ្រាវ នៅតំបន​់ឧទ្យានសមុទ្រកោះកុងក្រៅ ខេត្តកោះកុង។

ក្នុងឱកាសនេះ លោក វ៉ែន ឧត្តម បានបញ្ជាក់ថា «ខ្ញុំបានមកមើលផ្ទាល់កាលពីលើកមុន ខ្ញុំឮសូរតែគេនិយាយ ឬតាមមើលឯកសារ ប៉ុន្ដែនៅពេលដែលខ្ញុំបានមកមើលផ្ទាល់ ខ្ញុំឃើញទេសភាព ខ្ញុំឃើញទឹកសមុទ្រ ខ្ញុំឃើញវាលខ្សាច់ និងតំបន់នៅទីនេះគឺល្អ សព្វបែបយ៉ាង ជាពិសេសនោះ គឺមានសេវាកម្មល្អ ទៅលើការហូបចុក ការស្នាក់នៅល្អ។

ជាថ្មីម្ដងទៀត លោក វ៉ែន ឧត្តម សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិដែលគាត់ចង់មកលែងកោះកុងក្រៅ វាមានរយៈពេលឆ្ងាយមែន យើងជិះទូកប្រហែលជាង២ម៉ោងបានមកដល់ ប៉ុន្ដែនៅពេលដែលយើងមកដល់ទីនេះ យើងពិតជាមានអារម្មណ៍ស្រស់ស្រាយស្អាតតែម្ដង។ ដូច្នេះហើយ សម្រាប់បងប្អូនដែលគាត់ចង់ធ្វើដំណើរកំសាន្ដ ជាលក្ខណៈគ្រួសារ លក្ខណៈក្រុមការងារ គាត់អាចមកដំណើរកំសាន្ដនៅ ឧទ្យានសមុទ្រកោះកុងក្រៅបានផងដែរ៕

ខាងក្រោមនេះជាការលើកឡើងរបស់ លោក វ៉ែន ឧត្តម៖