(កោះកុង)៖ លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិ បានឱ្យដឹងថា តំបន់កោះកុងក្រៅ ស្ថិតក្នុងខេត្តកោះកុង គិតមកដល់ពេលនេះនៅតែមានធម្មជាតិស្រស់ស្អាតដូចដើម មិនមានការកាប់បំផ្លាញ ដូចដែលក្រុមប្រឆាំងមួយចំនួនលើកឡើងនោះទេ។
លោកបានអះអាងថា ការលើកឡើងពីបញ្ហានៅកោះកុងក្រៅរបស់ក្រុមប្រឆាំងដែលជាជនបរទេសនោះ គ្រាន់តែជាការចង់ដាក់កោះកុងក្រៅជាភូមិសាស្ត្រនយោយបាយ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ការអះអាងរបស់ ប្រធានអង្គការមាតាធម្មជាតិ បានធ្វើឡើងបន្ទាប់ពីក្រុមយុវជនសង្គមស៊ីវិល និងនិស្សិតជិត ១០០នាក់ ចុះទស្សនកិច្ចនៅតំបន់កោះកុងក្រៅ កាលពីពេលថ្មីៗកន្លងទៅនេះ៕
សូមទស្សនាវីដេអូរបស់លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិដូចតទៅ៖