(ភ្នំពេញ)៖ លោក គៀន ពន្លក គ្រូបង្រៀនប្រវត្តិវិទ្យា បានចូលប្រឡូកនយោបាយ ជា មួយ អតីតបក្សសង្គ្រោះជាតិ មានលោក សម រង្ស៉ី ជាប្រធាន នៅឆ្នាំ២០១២។ ក្នុង ទ្រនំអតីតបក្សប្រឆាំងនេះ លោក ពន្លក ត្រូវបានបក្សតែងតាំងជាប្រធានការិយាល័យ ផ្នែក បណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងតួនាទីនេះបានធ្វើឱ្យលោក គៀន ពន្លក ដឹងរឿងរ៉ាវរាក់ជ្រៅជាច្រើនរបស់អតីតបក្ស សង្គ្រោះ។ លោក ពន្លក បានរំលឹក ដល់ រឿង បោះឆ្នោតកាលពីឆ្នាំ២០១៣ និងបានឱ្យដឹងថា នៅមុនពេលបោះឆ្នោត អតីតបក្សសង្គ្រោះជាតិ បានស្ទង់មតិឃើញថា អាចរកកៅ អីសភា បាន ត្រឹម តែជាង៤០កៅអីប៉ុណ្ណោះ។ ពេលលទ្ធផលបោះឆ្នោត ទទួលបាន រហូត ដល់៥៥កៅអី គឺពួកគេពេញចិត្តជាខ្លាំង។

តែដោយសារថ្នាក់ដឹកនាំអតីតបក្សនេះ មានចេតនាទុច្ចរិតចង់ដណ្តើយកអំណាចគ្រប់គ្រង រាជរដ្ឋាភិបាល ពួកគេក៏ធ្វើជា ប្រកាស មិនទទួលយកលទ្ធផល និងចោទប្រកាន់ថា ការបោះឆ្នោតមិនត្រឹមត្រូវ លួច បន្លំសន្លឹកឆ្នោតជាដើម។ បន្ទាប់មកបញ្ឆេះឱ្យអ្នកគាំទ្រខ្លួនងើបឡើងធ្វើបាតុកម្មតវ៉ា ប្រឆាំង លទ្ធផលបោះឆ្នោត។

លោក ព ន្លក បានចាត់ទុកនយោបាយនេះ គឺជាចេតនាដ៏អាក្រក់ និងគ្រោះថ្នាក់បំផុត សម្រាប់សង្គមកម្ពុជា។

សូមទស្សនាវីដេអូបើកកកាយពីសារជាតិពិសពុលរបស់ មេដឹកនាំអតីតសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយ Fresh News ដូចតទៅ៖