(ភ្នំពេញ)៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាំឲ្យមានប្រតិកម្ម និងការឆ្លើយតបភ្លាមៗពីអាជ្ញាធរនោះ, លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចេញវីដេអូ និងលិខិតសុំទោសជាសាធារណ:។
ការចេញមកសុំទោសដល់រដ្ឋបាលខណ្ឌសែនសុខ និងសាធារណជន បានធ្វើឡើងកាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចូលខ្លួនមកសុំទោសចំពោះមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបានថតជាវីដេអូសុំទោសជាធារណៈ ដោយសន្យាថានឹងមិនមានករណីនេះកើតឡើងទៀតឡើយ។
ខាងក្រោមនេះជាលិខិត និងវីដេអូសុំទោស៖