(ភ្នំពេញ)៖ លោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌ ដោយមានការចូលរួម ពីបណ្តាញចលនាស្ត្រីខណ្ឌជ្រោយចង្វារ និងសង្កាត់បាក់ខែង នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និងមានជំងឺប្រចាំកាយចំនួន ១០គ្រួសារ នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង។
ក្នុងឱកាសនោះ បាននាំយកអំណោយជាសម្ភារៈ និងថវិកាចែកជូន ដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ០១បាវស្មើនឹង ២៥គីឡូ ,មី ០១កេស, ទឹកត្រី ០១យួរ , ទឹកស៊ីអ៊ីវ០១យួរ ,ត្រីខ ០១យួរ ,ក្រមា ០១ ,សារុង ០១ ប្រេងក្រឡា០១ ប្រេងខ្យល់០១ និងថវិកា ៧០,០០០រៀល។
ក្នុងនោះដែរ លោកស្រីបានចុះសួរសុខទុក្ខ លោក ម៉ាង ផល្លី អតីតប៉ូលីស មន្ត្រីចូលនិវត្តន៍ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ទទួលបានអង្ករ ០១បាវស្មើនឹង ២៥គីឡូ ,មី ០១កេស, ទឹកត្រី ០១យួរ , ទឹកស៊ីអ៊ីវ០១យួរ ,ត្រីខ ០១យួរ ,ក្រមា ០១ ,សារុង ០១ ប្រេងក្រឡា០១ ប្រេងខ្យល់០១ និងថវិកា ៧០,០០០រៀល។
អំណោយទាំងអស់បានមកពី៖ អង្ករសម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ឧបត្ថម្ភ អង្ករចំនួន ១០បាវ ស្មើនឹង ២៥០គីឡូក្រាម,-មី ១០កេស, ទឹកត្រី ១០យួរ ,ទឹកស៊ីអ៊ីវ ១០យួរ, ត្រីខ ១០យួរ និងថវិកាចំនួន ៥០០,០០០រៀល ជាអំណោយរបស់លោក ឃ្លាំង ហួត និងលោកស្រី។ លោកស្រី ហ៊ុន ស៊ីណាត ឧបត្ថម្ភ ប្រេងកូឡា ៣ប្រអប់ , ប្រេងខ្យល់ ៣បំពង់, លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភ ក្រមាចំនួន១០ និងសារុង ចំនួន១០ និងលោក គង់ ប៊ុនលី ឧបត្ថម្ភ ថវិកា ចំនួន ២០០,០០០រៀល។
ក្នុងឱកាសនោះដែរ លោកស្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនឲ្យកូនចៅ របស់លោករស់ដោយអត់អាហារ ការថែរក្សាសុខភាព អនាម័យ ៣កុំ ៣ការពារដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩ និងរួមគ្នាថែរក្សាសន្តិភាពបច្ចុប្បន្ន ឲ្យបានគង់វង់ដើម្បីអនាគតកូនចៅយើង៕