Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការយុត្តិធម៌អន្តរជាតិ ICJ បដិសេធលូកដៃចូលដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង

15-07-2016 14:28

(ឡាអេ)៖ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ICJ របស់អង្គការសហប្រជាជាតិ បានបដិសេធក្នុងការចូលរួម ដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដែលមានចិននិងហ្វីលីពីនជាគូវិវាទនោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។

លោក Andrey Poskakukhin ប្រធានការិយាល័យព័ត៌មានរបស់ ICJ បានប្រាប់ស៊ិនហួរ តាមទូរស័ព្ទថា «ប្រាកដណាស់ ថាមានការយល់ច្រឡំមួយហើយ។ យើងធ្លាប់បានបញ្ជាក់ម្តងរួចមកហើយ តាមរយៈវែបសាយ របស់យើងថា ICJ មិនមានអ្វីត្រូវដោះស្រាយជុំវិញករណីនោះឡើយ»។

សេចក្តីថ្លែងការណ៍របស់ ICJ បានបញ្ជាក់ដូច្នេះថា តុលាការយុត្តិធម៌អន្តរជាតិកំពុងតែផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើសារព័ត៌មាន និងមតិសាធារណៈ ចំពោះការសម្រេចសេចក្តីដែលចេញដោយ តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ (PCA) កាលពីថ្ងៃទី១២ ខែកក្កដា។ ICJ គឺជាតុលាការមេ មិនមានការចូលករណីដូចខាងលើនេះទេ ហេតុដូច្នេះហើយ ទើប ICJ មិនបានចេញផ្សាយអ្វីអំពីបញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងវែបសាយរបស់ខ្លួនឡើយ៕